នាយករដ្ឋមន្រ្តីបញ្ជាឲ្យ​ផ្តល់​ឯកសារ​អត្តសញ្ញាណជូនពលរដ្ឋឲ្យបានលឿន​

ដោយ៖​ ណាត សុភាព​ | ថ្ងៃសុក្រ ទី5 កុម្ភៈ 2016 | 8 នាទី មុន

ប្រមុខរដ្ឋាភិបាលបញ្ជាទៅមន្ត្រីជំនាញពន្លឿនឲ្យផ្តល់សេវា ​ធ្វើឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋឲ្យបាន​ លឿនខណៈលោកទទួលស្គាល់ពីភាពយឺតយ៉ាវនៃផ្តល់សេវាកម្មនេះកន្លងមក​។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតដែលធ្វើឡើងនៅរាជធានីភ្នំពេញនៅថ្ងៃ ​សុក្រនេះលោក ហ៊ុន សែន បានថ្លែងថាអាជ្ញាធរ​គ្រប់ជាន់ថ្នាក់ត្រូវពន្លឿនចំពោះការធ្វើសៀវភៅគ្រួសារនិង ​អត្តសញ្ញាណប័ណ្ណជូន​​ប្រជាពលរដ្ឋដោយលោកថាកន្លងមក​មន្ត្រីគ្រប់ជាន់ថ្នាក់​ បង្កការលំបាកដល់ពលរដ្ឋ។ លោកបន្តថា៖បញ្ហាស្ថិតនៅត្រង់ថា ​ធ្វើការវាស្ទក់តែប៉ុណ្ណឹងទេតែគេកើតមកអាហ្នឹងតម្រូវ​ការ​ប្រទេស​ជាតិអាហ្នឹង ​សេវាតម្រូវ​ការ​មនុស្សម្នាក់ៗត្រូវ​មាន​អត្តសញ្ញាណប័ណ្ណអាហ្នឹង​សេវាតម្រូវ ​ការ​សៀវភៅគ្រួសារ​ដូច្នេះត្រូវ​ធ្វើអាហ្នឹងឲ្យល្អមន្ត្រីគ្រប់ថ្នាក់​ ធ្វើកិច្ចការហ្នឹង​ឲ្យល្អ”។
អ្នកនាំពាក្យ​អគ្គនាយក​ ដ្ឋានអត្តសញ្ញាណកម្មលោក ចាន់ គីមសេង មានប្រសាសន៍ថាការធ្វើអត្តសញ្ញាណប័ណ្ណនិង​ សៀវភៅគ្រួសារនគរបាលនៅក្នុងមូលដ្ឋាន​ជា​អ្នក​ធ្វើ​ជូនប្រជាពលរដ្ឋ។ ប៉ុន្តែលោកថាការ​យឺតយ៉ាវក្នុងការធ្វើឯកសារទាំងនោះ​មិនមែនជាកំហុស​ របស់អាជ្ញាធរ​នោះទេគឺជាកំហុស​របស់ប្រជាពលរដ្ឋដែលមិនមានឯកសារ​ គ្រប់គ្រាន់ជាពិសេសអ្នកផ្លាស់ទីលំនៅថ្មី។ លោកបន្ថែមថា​​៖យើងដឹងហើយមួយរយៈកន្លងមក ​នេះ​គឺហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពិសេសផ្លូវ​ដែលគេពង្រីកផ្លូវ​ បានច្រើនខ្សែច្រើនអីចឹងទៅប្រជាជនគាត់ចាប់ផ្តើមពង្រីកទីលំនៅគាត់នៅតំបន់អស់ហ្នឹងអញ្ចឹងមួយចំនួនអស់ហ្នឹង ​ដែលនៅមានបញ្ហារឿង​ឯកសារ​ សម្រាប់ការផ្លាស់ទីលំនៅរបស់គាត់...បាទនេះមិនមែនពាក់ព័ន្ធនឹង​អាជ្ញាធរទេ​ ព្រោះអីការងារហ្នឹងវាជាការងារ​គេធ្វើជាប្រចំាទៅហើយ”
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ​យល់ថាដើម្បី​អនុវត្តតាមការលើឡើង​របស់លោក ហ៊ុន សែន ឲ្យមានប្រសិទ្ធិភាពលុះត្រា​តែរដ្ឋាភិបាលត្រូវ​ បញ្ជូនអ្នកជំនាញបណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោមនិង​ផ្តល់សម្ភារៈ បច្ចេកទេសឲ្យ​បានគ្រប់គ្រាន់ដល់មន្រ្តីជំនាញ​។ ប៉ុន្តែលោកហាក់មិនមានជំនឿលើរដ្ឋាភិបាលក្នុង​ការដោះស្រាយ​បញ្ហា​ទំាងនោះ​។ លោកបន្តថា៖ យើងចង់ឲ្យការផ្តល់សេវាគឺធ្វើឡើង ​ទៅតាមភូមិនីមួយៗឲ្យចប់មួយភូមិហើយចំាទៅមួយភូមិទៀតនៃសង្កាត់នីមួយៗហ្នឹង ប៉ុន្តែបើសិនដូចប្រព័ន្ធសព្វថ្ងៃនេះខ្ញុំមិនមានជំនឿទាល់តែសោះថាប្រជាពលរដ្ឋនឹង ​អាចធ្វើអត្តសញ្ញាណប័ណ្ណបានលឿននោះជាពិសេសប្រជាពលរដ្ឋនៅក្រុងភ្នំពេញហ្នឹងឯង”។
បើតាមអ្នកនាំពាក្យ​អគ្គនាយក​ ដ្ឋានអត្តសញ្ញាណកម្មរហូត​មក​ដល់ពេលនេះក្រសួងមហាផ្ទៃ​បាន​​ធ្វើអត្តសញ្ញា​ ណប័ណ្ណគំរូចាស់ដល់ប្រជា​ពលរដ្ឋ​​​ប្រមាណ​៩លាននាក់និង​គំរូថ្មី​ ប្រមាណ៦លានកន្លះនាក់​គឺនៅសល់ប្រជា​ពលរដ្ឋ​ជាង​៣​លាន​នាក់​ទៀត ដែលនឹងត្រូវធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី​ឲ្យ៕
First