ពេល​ដែល​សម​គួរ​បំផុត​ក្នុង​ការ​ញ៉ាំ ដើម្បី​អោយ​មាន​សុខភាពល្អ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report
ប្រហែលជាមាន ប្រិយមិត្ត មួយចំនួន នៅឡើយ ដែលមិន ទាន់យល់ និងដឹងពី ពេលវេលាណា ដែលត្រូវបរិភោគ អាហារ ហើយបើ និយាយតាម ត្រង់ទៅ សម្រាប់រូប ខ្ញុំផ្ទាល់ ក៏ដូច្នោះដែរ គឺមិនដឹង លៃលក យ៉ាងណា បរិភោគអាហារ អោយទៀងពេល នោះទេ។
Cover
យ៉ាងណាមិញ ក្រោយពីបាន សិក្សាស្រាវជ្រាវ ទៅលើ ឯកសារយោង មួយចំនួន នៅលើ អ៊ីនធើណេត ដែលជា ការសិក្សា ស្រាវជ្រាវ របស់អ្នក ជំនាញនោះ បានអោយ ដឹងដែរថា ចំពោះពេលវេលា ដែលសមគួរ ក្នុងការ បរិភោគ អាហារ ដើម្បីអោយ មានសុខភាព ល្អនោះ គឺយើងត្រូវ៖
  • សម្រាប់អាហារពេលព្រឹក គួរតែបរិភោគ នៅចន្លោះម៉ោង 7 ទៅ 8 ព្រឹក ហើយប្រសិនបើ មានបញ្ហា ឬមាន កាតព្វកិច្ច ជាប់រវល់នោះ អាចពន្យារបាន តែធ្វើ យ៉ាងណា កុំអោយ ហួសពីម៉ោង 10 ព្រឹក
  • សម្រាប់អាហារពេលថ្ងៃត្រង់ គួរតែបរិភោគ នៅចន្លោះម៉ោង 12:30 ទៅ 2 រសៀល ហើយប្រសិនបើ មានបញ្ហា ឬមានកាតព្វកិច្ច ជាប់រវល់នោះ អាចពន្យារបាន តែធ្វើយ៉ាងណា កុំអោយហួស ពីម៉ោង 4 រសៀល
  • សម្រាប់អាហារពេលល្ងាចវិញ គួរតែបរិភោគ នៅចន្លោះម៉ោង 6 ទៅ 9 យប់ ហើយប្រសិនបើ មានបញ្ហា ឬមាន កាតព្វកិច្ច ជាប់រវល់នោះ អាចពន្យារបាន តែធ្វើ យ៉ាងណា កុំអោយហួស ពីម៉ោង 10 យប់។
1
ប្រសិនបើ មិនអនុវត្ត ទៅតាមក្បួន ខាងលើ នេះទេនោះ វាអាចនឹង បង្កជាបញ្ហា ឬជម្ងឺផ្សេងៗ ដល់លោកអ្នក បាន ដែលបញ្ហា ធំបំផុតនោះ គឺអាការៈ ឈឺក្រពះ តែម្តង ហើយបើ សិនជា ធ្ងន់ធ្ងរ ទៀតនោះ អាចនឹងធ្វើអោយ លោកអ្នក ត្រូវខាត ទាំងពេលវេលា និងលុយកាក់ ជាច្រើន ផងដែរ។
ដូចនេះ ប្រសិនបើ ប្រិយមិត្តទាំងអស់គ្នា បានអាន និងស្វែងយល់ រួចហើយនោះ គួរតែ គិតគូរ ធ្វើយ៉ាងណា បរិភោគអាហារ អោយទៀតទាត់ ហើយសមស្រប ទៅតាមក្បួន ដូចដែលយើង បានរៀបរាប់ ខាងលើនេះទៅ ដើម្បីថែរក្សា សុខភាព អោយកាន់ តែប្រសើរ។
https://www.facebook.com/
Previous
Next Post »